Santa Clara County Registrar of Voters Brand

អ្នកត្រូវបានស្នើឲ្យបោះឆ្នោតសន្លឹកឆ្នោតបណ្ដោះអាសន្ន ដោយសារ តែមានហេតុផលយ៉ាងហោចណាស់មួយក្នុង ចំណោម ហេតុផល ដូចនៅ ខាង ក្រោម នេះ (ច្បាប់នៃការបោះឆ្នោតលេខ 14310 ហើយនិង 14311)៖

ឈ្មោះរបស់អ្នកមិនមានស្ថិតនៅក្នុង សន្ទស្សន៍បញ្ជីឈ្មោះផ្លូវ ការទេ ហើយ សិទ្ធិមិនអាចត្រូវបានផ្ទៀងផ្ទាត់បានឡើយ។ អ្នកបោះឆ្នោតសហព័ន្ធ HAVA លើកដំបូង - អ្នកមិនបាន បំពេញតាម តម្រូវការកំណត់ អត្តសញ្ញាណនៃច្បាប់ អ្នកបោះឆ្នោតជំនួយអាមេរិកនៅឆ្នាំ 2002 ទេ (Help America Voter Act of 2002)។

ប្រសិនបើអ្នកបោះឆ្នោតបណ្តោះអាសន្នអ្នកមានសិទ្ធិដឹងថា តើ សន្លឹកឆ្នោតបណ្តោះអាសន្នរបស់អ្នកត្រូវបានរាប់បញ្ចូល ឬ អត់ នឹងមូលហេតុដែលវាមិនត្រូវបានរាប់បញ្ចូល។ មានតែអ្នកបោះឆ្នោតប៉ុណ្ណោះដែលអាចមើលឃើញលទ្ធផលសម្ងាត់របស់ពួកគេ ។

អ្នកត្រូវបានផ្តល់ បង្កាន់ដៃ សម្រាប់ អ្នកបោះឆ្នោតបណ្តោះអាសន្ន ។ នៅលើបង្កាន់ដៃ នោះអ្នកនឹងរកឃើញលេខស្រោមសំបុត្រសម្គាល់។ សូម បញ្ចូល លេខសម្គាល់នៅខាងលើនោះ ស្រោមសំបុត្រនៅខាងលើដើម្បីមើលលទ្ធផលនៃសន្លឹកឆ្នោតបណ្តោះអាសន្នរបស់អ្នក ។

ប្រសិនបើអ្នកបោះឆ្នោតលើសន្លឹកឆ្នោតបណ្តោះអាសន្ន ហើយមិនបានទទួលចេញបង្កាន់ដៃនៅឡើយ៖ សូមទូរស័ព្ទទៅលេខ(408) 299-VOTE (8683) ឬ ទូរស័ព្ទឥតគិតថ្លៃ (866) 430-VOTE (8683) សម្រាប់ជំនួយ។

ប្រសិន បើ សន្លឹកឆ្នោតរបស់អ្នកមិនត្រូវបានរាប់បញ្ចូលទេ នោះ មុខងារ ការរកមើលនឹងបង្ហាញពីមូលហេតុដែលវាមិនត្រូបានគេរាប់បញ្ចូលទេ។

ប្រសិនបើអ្នកមានសំណួរណាមួយ ឬ ត្រូវការជំនួយបន្ថែមទៀត, សូមទូរស័ព្ទទៅលេខ(408) 299-VOTE (8683) ឬ លេខឥតគិតថ្លៃ (866) 430-VOTE (8683) សម្រាប់ជំនួយ។